គ្រប់យ៉ាងពីអេបជំនាន់ថ្មី ABA Mobile 5.0 គឺផ្ដោតលើភាពងាយស្រួល និងប្រសិទ្ធភាពរបស់លោកអ្នក។ គណនីគោល ជាមុខងារឈានមុខមួយដែលអាចឲ្យអ្នកកំណត់យកគណនីណាមួយ សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃ — នៅពេលអ្នកទូទាត់ ឬផ្ទេរប្រាក់ គណនីគោល នឹងត្រូវជ្រើសរើសដោយស្វ័យប្រវត្តិ ដូច្នេះអ្នកពុំចាំបាច់ជ្រើសរើសគ្រប់ពេលធ្វើប្រតិបត្តិការនោះទេ។ លើសពីនេះទៀត អ្នកក៏អាចប្តូរ គណនីគោល បានគ្រប់ពេល ដែលផ្ដល់ភាពបត់បែនស្រួល តាមតម្រូវការជាក់ស្ដែងនីមួយៗ ដូចជាពេលទូទាត់ ឬផ្ទេរប្រាក់ ជាលុយរៀល ឬដុល្លារ តាមរូបិយប័ណ្ណគណនីអ្នកទទួល/អ្នកលក់។ មុខងារនេះ ល្អបំផុត សម្រាប់លោកអ្នកដែលមានគណនីច្រើន ហើយបែងចែកគោលដៅគណនីច្បាស់លាស់ដាច់ដោយឡែកពីគ្នា ដូចជា គណនីសម្រាប់ទទួលលុយផ្សេង គណនីសម្រាប់ចាយឬទូទាត់ផ្សេង ហើយអ្នកនឹងប្រាកដថា អ្នកចាយតាមគណនីណាដែលអ្នកចង់ប្រើដើម្បីចាយតែប៉ុណ្ណោះ។ 🎥 សូមទស្សនាវីដេអូនេះ ហើយសាកល្បងប្រើមុខងារនេះ ឥឡូវ! ABA Mobile 5.0 is all about convenience and efficiency. The app avails of a default account feature where you can designate any account for your daily transactions — the default account will be automatically selected when you make a payment or transfer. What’s more, you can quickly change your default account for easy payments and transfers in KHR or USD. This is a convenient way to make sure that you are always using the account that you want to use, especially if you have multiple accounts. 🎥 Watch this video and try it yourself! #ABABank #ABAMobile #ABAMobile50 #ABAMobileNewInterface #ABAMobileFeature #DefaultAccount